សួរឲ្យច្បាស់
AI មិនអានចិត្តយើងទេ។ Prompt ច្បាស់ ជួយឲ្យចម្លើយច្បាស់។
AI មួយសិន
ប្រើ AI ឲ្យជួយការងារ ការរៀន ការលក់ និងការគិត — មិនមែនប្រើវាដើម្បី copy-paste ដោយមិនយល់។
AI មិនមែនជាមន្តអាគមទេ ហើយក៏មិនមែនសម្រាប់អ្នកចេះ code ប៉ុណ្ណោះដែរ។
AI អាចជួយយើងសង្ខេបអត្ថបទ, រៀបចំគំនិត, កែលម្អភាសា, បង្កើត checklist, រៀន skill ថ្មី, សរសេរ email ឲ្យច្បាស់ និងបកស្រាយរឿងពិបាកឲ្យងាយយល់។
ប៉ុន្តែ AI មានប្រយោជន៍បំផុត ពេលយើងចេះសួរ ចេះពិនិត្យ និងចេះយកចម្លើយទៅប្រើដោយមានសតិ។
AI មិនអានចិត្តយើងទេ។ Prompt ច្បាស់ ជួយឲ្យចម្លើយច្បាស់។
AI អាចឆ្លើយខុស តែមើលទៅដូចហំ អីចឹងសម្រាប់រឿងសំខាន់ ត្រូវ verify មួយសិន។
ប្រើ AI ជាគ្រូជំនួយ មិនមែនជាម៉ាស៊ីន copy-paste ជំនួសខួរក្បាល។
គោលការណ៍ខ្លីៗ
គោលការណ៍របស់ AI មួយសិន
AI ជួយបាន បើអ្នកចេះសួរ។ តែជីវិតទៅមុខបាន បើអ្នកយកចម្លើយនោះទៅធ្វើពិត។
AI មិនមែនជាមន្តអាគមទេ ហើយក៏មិនមែនសម្រាប់អ្នកចេះ code ប៉ុណ្ណោះដែរ។ សម្រាប់អ្នកទើបចាប់ផ្តើម ប្រើ AI ដំបូងបំផុតសម្រាប់ការពន្យល់រឿងដែលមិនយល់។
សួរឲ្យវាពន្យល់ជាភាសាសាមញ្ញ ដូចនិយាយឲ្យមិត្តភក្តិស្តាប់។ បើសួរច្បាស់ ចម្លើយក៏មានប្រយោជន៍ជាងមុន។
Example prompt
ពន្យល់រឿងនេះជាភាសាខ្មែរសាមញ្ញ ដូចនិយាយឲ្យមនុស្សធម្មតាស្តាប់។ សូមផ្តល់ឧទាហរណ៍ជីវិតពិត 3 យ៉ាង។
AI អាចជួយសង្ខេប email, កែ reply ឲ្យសុភាព, រៀប meeting notes ទៅជា action items, បង្កើត checklist សម្រាប់ task ធំៗ និងរៀប weekly update សម្រាប់ manager។
ការងារការិយាល័យច្រើនពេលមិនហត់ដោយ task ធំមួយទេ តែហត់ដោយរឿងតូចៗរាប់រយ។ AI អាចជួយរៀបចំរឿងទាំងនោះឲ្យច្បាស់ និងស្រាលជាងមុន។
AI គួរតែជាគ្រូជំនួយ មិនមែនជាមិត្តធ្វើការផ្ទះជំនួសទេ។ ប្រើវាឲ្យពន្យល់មេរៀន, សួរសំណួរតេស្ត, បង្កើត study plan, រៀប outline essay និងកែភាសា។
បើប្រើ AI ដោយ copy-paste ទាំងស្រុង អ្នកអាចរួច deadline មួយថ្ងៃ តែអាចបាត់ឱកាសយល់មេរៀនមួយជីវិត។
អ្នកលក់ online អាចប្រើ AI ជួយសរសេរ caption, បង្កើត FAQ, រៀប reply template, គិត content plan, បំបែក product មួយទៅជា content ច្រើន និងរៀប after-sale message។
AI មិនធ្វើឲ្យហាងលក់ដាច់ដោយខ្លួនឯងទេ។ តែវាអាចជួយម្ចាស់ហាងរៀបចំគំនិត កាត់បន្ថយការឆ្លើយសំណួរដដែលៗ និងធ្វើឲ្យ content មានប្រព័ន្ធជាងមុន។
Content creator អាចប្រើ AI ជួយ brainstorm idea, រៀប outline, បង្កើត hook, បំលែង topic មួយទៅជា post, carousel, video script ឬ newsletter។
តែ AI គួរជួយរៀបចំ មិនមែនលុបសំឡេងរបស់ creator ទេ។ អត្ថបទល្អនៅតែត្រូវការបទពិសោធន៍ មតិយោបល់ និងរសជាតិមនុស្ស។
កុំដាក់ព័ត៌មានសម្ងាត់, customer data, ឯកសារផ្ទៃក្នុង, លេខសម្ងាត់ ឬព័ត៌មានផ្ទាល់ខ្លួនចូល AI ដោយមិនចាំបាច់។
AI អាចខុស។ AI អាចនិយាយខុសដោយសម្លេងជឿជាក់។ សម្រាប់រឿងសំខាន់ៗ ដូចជា សុខភាព ច្បាប់ លុយ និងព័ត៌មានថ្មីៗ សូមពិនិត្យប្រភពបន្ថែម។
ចង់ប្រាប់ថា
AI មិនមែនព្រះទេ។ AI មិនមែន shortcut ទៅជោគជ័យដោយមិនខំទេ។ វាជាឧបករណ៍។ ហើយឧបករណ៍ល្អប៉ុណ្ណាក៏ដោយ បើសួរមិនច្បាស់ វាក៏ឆ្លើយមិនចំ។