គិត.
គិតមុនជឿ ឈប់ ៣ វិនាទី មុនធ្វើតាមគេ
តម្លាភាព និងការទទួលខុសត្រូវ ភាពស្មោះត្រង់

តម្លាភាពនៃការផលិត៖ របៀបដែលមនុស្ស និង AI ធ្វើការជាមួយគ្នា

យើងគ្មានអ្វីត្រូវលាក់បាំងរឿងប្រើ AI នោះឡើយ។ ប៉ុន្តែគោលការណ៍របស់យើងដាច់ខាតគឺ៖ «Automate the labor, never the responsibility» — ប្រើ AI ជួយសម្រាលការងារស្រាវជ្រាវ តែមនុស្សជាអ្នកសម្រេច និងទទួលខុសត្រូវ។

ក្បួនពិនិត្យ ៤ ជំហានដោយមនុស្សពិត (Human Gates)

ជំហាន ១ ផ្ទៀងផ្ទាត់ប្រភព (មនុស្សផ្ទាល់ដៃ)

ពិនិត្យប្រភពឱ្យម៉ត់ចត់ (ប្រភពផ្លូវការ vs ពាក្យចចាមអារ៉ាម) តាមក្បួនផ្ទៀងផ្ទាត់ និងញែកឱ្យដាច់រវាងរឿងពិតជាក់ស្ដែង ពីការចោទប្រកាន់ (Fact vs Allegation) មុននឹងចាប់ផ្តើមសរសេរ។

✓ ត្រួតពិនិត្យរួច
ជំនួយការ AI រៀបចំឯកសារ និងព្រាងអត្ថបទ (AI Assistant)

ប្រើ AI ជួយប្រមូលឯកសារ ផ្ទៀងផ្ទាត់រកចំណុចមិនស៊ីគ្នា និងព្រាងអត្ថបទតាមទម្រង់ ៧ ជំហាន ដោយប្រើភាសាសាមញ្ញដូចជជែកគ្នានៅតុកាហ្វេ។

✓ ត្រួតពិនិត្យរួច
ការត្រួតពិនិត្យ ពិនិត្យភាពលម្អៀង (ផ្ទៀងផ្ទាត់ចិត្តឱ្យស្មើ)

ស្វែងរក និងលុបចោលភាពលម្អៀង (Bias), ពាក្យចោទប្រកាន់គ្មានភស្តុតាង, នុយបញ្ឆេះកំហឹង (Outrage Bait) និងធានាថាមិនមានការសន្និដ្ឋានតាមអារម្មណ៍ឡើយ។

✓ ត្រួតពិនិត្យរួច
ជំហាន ២ ការសម្រេចបោះផ្សាយ (មនុស្សពិនិត្យផ្ទាល់ដៃ)

មនុស្សពិតពិនិត្យផ្ទាល់ដៃចុងក្រោយ ផ្ទៀងផ្ទាត់គុណភាពភាសាខ្មែរ និងទទួលខុសត្រូវលើការពិតទាំងស្រុងមុននឹងចេញផ្សាយ។

✓ ត្រួតពិនិត្យរួច

ក្បួនញែកឱ្យដាច់រវាង «ការពិតជាក់ស្ដែង» និង «ការចោទប្រកាន់» (Fact vs Allegation)

កម្រិត ១៖ ការពិតជាក់ស្ដែង (FACT)

ឯកសារផ្លូវការ កូដប្រភព ទិន្នន័យបច្ចេកទេស និងការផ្ទៀងផ្ទាត់ផ្ទាល់ដៃដែលអាចធ្វើតេស្តឡើងវិញបាន។

កម្រិត ២៖ មានប្រភពផ្ទៀងផ្ទាត់ (CORROBORATED)

របាយការណ៍ស្រាវជ្រាវឯករាជ្យ សារព័ត៌មានវិជ្ជាជីវៈ និងបទសម្ភាសន៍អ្នកជំនាញដែលផ្ទៀងផ្ទាត់រួចរាល់។

កម្រិត ៣៖ ការចោទប្រកាន់ / ចចាមអារ៉ាម (ALLEGATION)

សារបណ្តាញសង្គម ពាក្យចចាមអារ៉ាម ឬការផ្សព្វផ្សាយពាណិជ្ជកម្ម — ត្រូវញែកឱ្យច្បាស់ និងមិនយកជាការពិតឡើយ។